(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ លោក ហុក ពៅ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនក្រុមប្រឆាំង ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ។។
លោក ប៉ែន ច័ន្ទសង្គ្រាម គឺជាអតីតសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួន នៅក្នុទឹកដីខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកត្រូវបានបញ្ជូនយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍’»។
ការចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ កើតមានឡើងក្រោយពីជនជាប់ចោទ បានចូលរួមតវ៉ាទាមទារឱ្យតុលាការដោះលែង លោករ៉ុង ឈុន ដែលញុះញង់ពីបញ្ហាព្រំដែន កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ដោយក្នុងពេលនោះលោកប្រើពាក្យសំដីប្រមាថ និងមានចេតនាញុះញង់៕