(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២៧ កក្កដា ២០២១ បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ៣០០០កេស បន្ថែមទៀត ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ជាលើកទី៦ ដែលសរុបការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈទាំងអស់ជាង ១ម៉ឺនកេស ក្នុងឆ្នាំ២០២១ ក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។
ការប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជាបន្តបន្ទាប់ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើឡើងក្នុងគោលបំណងរួមគ្នាបន្តដំណើរក្នុងបេសសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ជាមួយក្រុមគ្រូពេទ្យ ដើម្បីការពារ និងព្យាបាលពលរដ្ធទាំងអស់ឲ្យឈ្នះពីជំងឺកូវីដ-១៩ ដ៏កាចសាហាវក្នុងពេលខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ទទួលបានទឹកបរិសុទ្ធ កម្ពុជា ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» សរុបចំនួន ៦លើក៖ លើកទី១ ទឹកបរិសុទ្ធ កម្ពុជា ៤០០កេស ទឹកក្រូចអាយស៍ ២០០កេស, លើកទី២ ៥០០កេស, លើកទី៣ ៣០០០កេស, លើកទី៤ ៣០០០កេស, លើកទី៥ ៣០០០កេស, និងលើកទី៦ ៣០០០កេស៕