Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តក្រចេះ បិទខ្ទប់ទីតាំងទីប្រជុំជនផ្សារលក់ត្រីក្នុងផ្សារឆ្លូងជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩

28-07-2021 12:45

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ចេញសេចក្តីសម្រេចបិទខ្ទប់ទីតាំងទីប្រជុំជនផ្សារលក់ត្រី នៅផ្សារឆ្លូងជាបណ្ដោះអាសន្ន ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ១៩។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានបញ្ជាក់ថា ការបិទខ្ទបនេះ ចាប់ពីចំណុចសង្ខាងផ្លូវមាត់ទន្លេផ្ទះលោក ទា ឡេកម័រ ដល់បន្ទុបពិគ្រោះព្យាបាលជំងឺ សៅ វឌ្ឍនារ៉ា ផ្លូវស៊ង ផ្លូវជាតិលេខ៧៣ ស្ថិតនៅភូមិនៅ ភូមិកោះកណ្ដុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ចាប់ពីម៉ោង១១៖០០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្ដីសម្រេចថ្មីមកជំនួស។

រដ្ឋបាលខេត្តបានឱ្យដឹងថា ក្នុងអំឡុងពេលបិទខ្ទបជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តក្រចេះ មានវិធានការដូចខាងក្រោម៖

*ទី១៖ ហ៊ុមព័ទ្ធទីតាំងផ្សារកាបី និងផ្អាកសកម្មភាពអាជីវកម្ម និងការចេញចូលទីតាំងខាងលើ ជាបណ្ដោះអាសន្ន។
*ទី២៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬសប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
*ទី៣៖ ចំពោះប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវមកតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀសំបោរ ឈឺបំពងក និងថប់ដង្ហើម និងរោគសញ្ញាផ្សេងៗ សូមរូសរាន់មកជួបក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព៕