(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៦៦នាក់ ខណៈអ្នកជំងឺ ៩៦៧នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥,១៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៧,៦៩២នាក់ និងស្លាប់សរុបចំនួន ១,៣៣៩នាក់៕