(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យភ្នាក់ងារ Fresh News ដឹងថាកម្លាំងនគរបាល ខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍ស្វាយប៉ាក បន្តស្រាវជ្រាវមកដល់វេលាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានពួនស្ទាក់លបឆ្មក់ បង្ក្រាបទីតាំងផ្ដល់ការចែកចាយជួញដូរនូវ ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងនិងឃាត់ខ្លួនជនត្រូវជាប់សង្ស័យម្នាក់ ព្រមទាំងរកឃើញថ្នាំញៀន ចំនួន២៥កញ្ចប់ ដែលជនសង្ស័យរូបនោះ បានរក្សាទុកធ្វើសកម្មភាពជួញដូរ។
លោក ម៉ៅ ចាន់ថុន នាយរយរងផ្នែក នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបញ្ជាក់ថា កម្លាំងនគរបាលដឹកនាំដោយផ្ទាល់ពីលោក អ៊ីវ ឈុនភេង អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្វាយប៉ាក បានសម្រេចបើកប្រតិបត្តិការ បង្ក្រាបតែម្ដងដោយបានឃាត់ខ្លួន ជនត្រូវជាប់សង្ស័យម្នាក់ និងដកហូតថ្នាំញៀនជាប្រភេទម៉ាទឹកកក ចំនួន២៥កញ្ចប់ថង់តូច ដែលជនត្រូវជាប់សង្ស័យ បានរក្សាទុកធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងសមត្ថកិច្ចបាន រកឃើញ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ជនត្រូវសង្ស័យរួមនិងវត្ថុតាងគ្រឿងញៀនចំនួន២៥កញ្ចប់ បាននិងកំពុងឃុំខ្លួនសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅស្ថាប័នតុលាការ ចាត់ការតាមនីតិវិធី៕