(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៩១០,៩៦០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៦,៥៦៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,២៣៩,៩៣៦នាក់ (ស្លាប់ ៨៦,៨៣៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៦២,៤២០នាក់ (ស្លាប់ ២៧,៣១៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០៤៤,០៧១នាក់ (ស្លាប់ ៨,៤០៨នាក់)
* ថៃ ឆ្លងចំនួន ៥២៦,៨២៨នាក់ (ស្លាប់ ៤,២៦៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៧៩,១១៩នាក់ (ស្លាប់ ៧,៨៤៥នាក់)
* វៀតណាម ឆ្លងចំនួន ១១៤,២៦០នាក់ (ស្លាប់ ៥២៤នាក់)
* កម្ពុជា ឆ្លងចំនួន ៧៤,៣៨៦នាក់ (ស្លាប់ ១,៣២៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,៤៥៣នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៥,១៥៤នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕