(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត និងជាសះស្បើយចំនួន៣៩នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរី មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦៩១នាក់, ព្យាបាលជាសះស្បើយចំនួន៥៦៤នាក់ និងស្លាប់៥នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ097 595 77 88/092 121 383/097 775 12 12៕