Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៥នាក់ទៀត និងជាសះស្បើយ ១៦នាក់

27-07-2021 21:19

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៥នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ១៦នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៦នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជាស៉ីមត្បែងមានជ័យ ក្រុងព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៥០៧នាក់ បានព្យាបាលជាសះស្បើយចំនួន២៧៥នាក់ កំពុងសម្រាកព្យាបាលចំនួន២៣១នាក់ទៀត និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖