(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១៨៨ ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈព្យាបាលជាសះស្បើយចំនួន ២៦ នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១៨៨ នាក់ ក្នុងនោះអ្នកជំងឺចំនួន ៧១ នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន ១១៤ នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន ៣ នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៣៦៥ ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,០៦៨ ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២៩៦ ករណី បានព្យាបាលជាសះស្បើយចំនួន ៧១១ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៦៤៥ នាក់ និងស្លាប់បាត់បង់ជីវិត ៨ នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖