(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៩៥នាក់ ជាសះស្បើយចំនួន៤៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន។
សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺចំនួន ២,៨១៧នាក់ ព្យាបាលជាសះស្បើយចំនួន ១,៦១៨នាក់ ស្លាប់ចំនួន ៣០នាក់ និងកំពុងព្យាបាលចំនួន១,១៦៩នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖