(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៤នាក់ និងមិនមានករណីជាសះស្បើយនោះទេ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ត្រូវស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តស្ទឹងត្រែងមានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៤៦៩នាក់ ជាសះស្បើយចំនួន ៤០៨នាក់ កំពុងសម្រាកព្យាបាល ៦០នាក់ និងស្លាប់ចំនួន ១នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖