(កំពង់ឆ្នាំង)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្លាក់ពីលើយន្តហោះមួយគ្រាប់យ៉ាងធំ បន្សល់ពីសម័យសង្គ្រាម កប់ក្នុងដីត្រូវបានប្រជាពលរដ្ឋជីកស្រះចិញ្ចឹមត្រីប្រទះឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការបន្តជាមួយមន្ត្រីជំនាញស៊ីម៉ាក់ឲ្យមកយកចេញជាបន្ទាន់។
ការប្រទះឃើញគ្រាប់ទម្លាក់ពីលើយន្តហោះមិនទាន់ផ្ទុះខាងលើនេះ ត្រូបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នៅតំបន់អូរតាយស់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំត្រពាំងចាន់ បានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះនេះ ត្រូវបានប្រជាពលរដ្ឋ ជីកដីធ្វើស្រះ បានប្រទះឃើញជម្រៅ៣ម៉ែត្រកន្លះ ដែលបន្សល់ពីសម័យសង្គ្រាម ហើយបានរត់មករាយការណ៍ឱ្យសមត្ថកិច្ចនគបាលមូលដ្ឋាន និងបានរាយការណ៍ ទៅកម្លាំង ជំនាញស៊ីម៉ាក់ ចុះដោះយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាពផងដែរ។
ក្រោយពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលទម្លាក់ពីលើយន្តហោះ ភ្លាមនោះ ប្រជាពលរដ្ឋដោយមានការភ័យខ្លាច ក៏បានរួសរាន់រាយការណ៍ ទៅសមត្ថកិច្ចនគរ បាលមូលដ្ឋានភ្លាមៗ សមត្ថកិច្ចក៏បានរាយការណ៍បន្ត ទៅមន្ត្រីស៊ីម៉ាក់ឲ្យចុះមកដោះ នឹងដឹកយកទៅចាត់ការទៅតាមបច្ចេកទេស របស់អង្គភាពកំចាត់ មីនស៊ីម៉ាក់ ខ្លាចកើតឡើងជាយថាហេតុ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន និងមន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទី ណាក៏ដោយ សូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដែលនៅជិតជាបន្ទាន់ ឬក៏រាយការណ៍បន្ទាន់ ទៅមន្ត្រីស៊ីម៉ាក់ ដែលនៅជិត ដើម្បីឲ្យចុះទៅយកឱ្យបានទាន់ពេល ចៀសវាងមានបញ្ហាណាមួយកើតឡើងបណ្ដាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕