(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា១០០ កេសជូនដល់មន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោមយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។
សម្រាប់ផែនការបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន ២០០០កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន២០ ក្នុងខែកក្កដានេះ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជាចំនួន១៧០០កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៧ រួចរាល់ហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៣បន្ថែមទៀត រួមមាន មន្ទីរពេទ្យ បង្អែករាជធានីភ្នំពេញ មណ្ឌលសុខភាព ពញាពន់ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន នាពេលឆាប់ៗខាងមុខនេះ៕