(កំពង់ចាម)៖ លទ្ធផលថ្ងៃទី២ នៃការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្តកំពង់ចាម កាន់តែធ្វើឲ្យអ្នកចូលរួម ហ៊ូរកាន់តែខ្លាំង ដោយសារតែថ្វីដៃរបស់កីឡាករកាន់តែពិសេស កាប្រកួតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។
ការប្រកួតបាល់ទះថ្ងៃទី២នេះ មានចំនួនបីគូ គឺគូទី១-រវាងក្រុមខ្មែរសាមគ្គីខេត្តកំពង់ចាម ជាមួយ សាកលវិទ្យាល័យវេស្ទើនជាលទ្ធផល (៣-០) គូទី២- រវាងក្រុមស្នងការនគរបាលខេត្តកំពង់ចាម ជាមួយក្រុមសីហាសាមគ្គីកីឡា ជាលទ្ធផល (៣-០) និងគូទី៣- រវាងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ជាមួយក្រុមវិទ្យាល័យ ហ៊ុន សែន សង្កើបជាលទ្ធផល (៣-១)។
សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ នឹងចាប់ផ្ដើមធ្វើការប្រកួតចាប់ពីម៉ោង២:០០នាទី ដោយមានចំនួនបីគូផងដែរ គឺគូទី១-ក្រុមក្រុងសួងជាមួយនឹង សកលវិទ្យល័យវេស្ទើន, គូទី២-ក្រុម វិទ្យាល័យព្រះសីហនុ ជាមួយនឹងខ្មែរសាមគ្គីខេត្តកំពង់ចាម និងគូទី៣ រវាងក្រុមសីហាសាមគ្គីកីឡា ជាមួយនឹងវីទ្យាល័យហ៊ុនសែនសង្កើប។
គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដកំពង់ចាមនេះ គឺប្រារព្ធធ្វើឡើងចំនួនថ្ងៃដែល ចាប់ពីថ្ងៃទី២២-២៧ ខែមីនា ឆ្នាំ២០១៦នេះ។
សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.leocupvolleyball.com/