(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,៨១៤,៥៩៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣៣,៧៤១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,១៩៤,៧៣៣នាក់ (ស្លាប់ ៨៤,៧៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥៥៥,៣៩៦នាក់ (ស្លាប់ ២៧,២៤៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,០២៧,៩៥៤នាក់ (ស្លាប់ ៨,២០១នាក់)
* ថៃ ឆ្លងចំនួន ៥១២,៦៧៨នាក់ (ស្លាប់ ៤,១៤៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២៧៤,១៥៥នាក់ (ស្លាប់ ៧,៥០៧នាក់)
* វៀតណាម ឆ្លងចំនួន ១០៦,៣៤៧នាក់ (ស្លាប់ ៥២៤នាក់)
* កម្ពុជា ឆ្លងចំនួន ៧៣,៧០១នាក់ (ស្លាប់ ១,៣០៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤,៣១៤នាក់ (ស្លាប់ ៣៧នាក់)
* ទ្បាវ ឆ្លងចំនួន ៤,៩៨៥នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៣នាក់ (ស្លាប់ ៣នាក់)៕