(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥០នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយចំនួន ៧៣នាក់។ ក្នុងថ្ងៃនេះដែរ គឺមានអ្នកស្លាប់០១នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដានេះ ខេត្តស្វាយរៀងបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៥៧៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៣,៧២២នាក់ កំពុងសម្រាកព្យាបាលចំនួន ៧៤៥នាក់ទៀត និងស្លាប់បាត់បង់ជីវិត ៧៨នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង៖