(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក ញាណ ចំនួសោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ ជាតំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌលោក យិន វុធ ចៅសង្កត់ច្បារអំពៅទី២ និងលោក ខៀវ សំអាត សមាជិកអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងក្រុមការងារកាកបាទក ហមខណ្ឌច្បាអំពៅ និងក្រុមការងារសង្កាត់ច្បារអំពៅទី២ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ។
ប្រជាពលរដ្ឋទាំងនេះ បានជួបគ្រោះអគ្គិភ័យកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងក្រុមទី៥ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (សហគមន៍ស្មសាន) បណ្តាលឲ្យឆេះផ្ទះអស់៦ខ្នង ក្នុងនេះ៥ខ្នងឆេះអស់ទាំងស្រុង។
លោក ញាណ ចាន់សោភា បានឲ្យដឹងថា អំណោយរួមមាន៖ អង្ករ ២៥ គីឡូ, មី ១កេស, ទឹកស៊ីវម៉ីវ ១យួរ, ទឹកតី ១យួរ, ត្រីខ ១០កំប៉ុង និងគ្រឿងសម្ភារផ្ទះបាយជាច្រើនមុខទៀត៕