(ភ្នំពេញ)៖ ទីស្តីការក្រសួងធម្មការនិងសាសនា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ មានកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំសប្តាហ៍របស់ខ្លួន ក្រោមអធិបតីភាព លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន ប្រធានផ្នែកដើម្បី ពិនិត្យការងាររបស់ខ្លួនប្រចាំសប្តាហ៍។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានថ្លែថា ក្នុងថ្ងៃនេះថ្នាក់ដឹកនាំ បានពិភាក្សាលើការព្រាងសេចក្តីព្រាងកែសម្រួល ឧបសម្ព័ន្ធ អនុក្រឹត្យ លេខ ១៥៤ អនក្រ.បក និងផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការកែសម្រួលមាត្រា៤ នៃអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រាក់បំណាច់ មុខងារមន្ត្រីរាជការស៉ីវិល ហើយបានផ្សព្វផ្សាយ ឯកសារពាក់ព័ន្ធ មួយចំនួនទៀត៕