(អាហ្សង់ទីន)៖ សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama និងភរិយារបស់លោក លោកស្រី Michelle Obama បានធ្វើដំណើរតាមយន្តហោះពិសេស ទៅដល់អាកាសយាន្តដ្ឋាន Ezeiza International Airport ហើយ ដែលមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ពីរដ្ឋធានី Buenos Aires របស់អាហ្សង់ទីន។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងក្រុមគ្រួសារ បានទៅដល់អាហ្សង់ទីន បន្ទាប់ពីចាកចេញពីប្រទេសគុយបា សម្រាប់ដំណើរទស្សនៈកិច្ចផ្លូវការ រយៈពេល២ថ្ងៃ៕