(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៧៦នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលរកឃើញនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលនៅព្រឹកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង១៧៦នាក់ខាងលើនេះ ក្នុងនោះមានអ្នកជំងឺចំនួន ត្រូវបានក្រុមការងារឆ្លើយបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្ត ប្រចាំការតាមគោលបានរឃើញចំនួន១០ករណី ខណៈអ្នកជំងឺចំនួន ១៦៦នាក់ ជាពលករដែលផ្ទេរមកពីខេត្តឧត្តរមានជ័យ។
រដ្ឋបាលខេត្តបានអំពាវនាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន៖