(ភ្នំពេញ)៖ លោក ជា សំអាត ប្រធាននាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអះអាងថា សម្លេងនៅក្នុងខែ្សអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។ លោកបានបញ្ជាក់ថា ទាំងក្នុងសម្លេងខ្សែអាត់ និងសម្លេងខាងក្រៅជាមនុស្សតែមួយ។
ការថ្លែងអះអាងរបស់ប្រធាននាយកដ្ឋាន កោសល្យវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយដើម្បីប្រកាសលទ្ធផល ថាតើនឹងបើកការស៊ើបអង្កេតឬយ៉ាងណា នៅក្នុងការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ នាវេលាម៉ោងប្រមាណ ៩៖៤០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ៕