Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម អញ្ជើញ​ប្រកាសផ្លាស់ប្តូរអភិបាល​ខេត្តស្វាយរៀង, លោក ជៀង អំ ចេញ ជំនួសដោយលោក ម៉ែន វិបុល

24-03-2016 09:53

(ស្វាយរៀង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព​ប្រកាសផ្លាស់​ប្តូរដំណែង​អភិបាលខេត្ត​ស្វាយរៀង នៅសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង។

លោក ជៀង អំ អភិបាលខេត្តចាស់ត្រូវបាន ផ្ទេរទៅកាន់មុខងារជារដ្ឋលេខាធិការក្រសួងការពារជាតិ ជំនួសដោយ លោក ម៉ែន វិបុល អភិបាលរងខេត្ត ជាអភិបាលខេត្តស្វាយរៀងវិញ។

ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសាលាខេត្តស្វាយរៀង និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ចូលរួម៧៤៧នាក់ផងដែរ ៕