Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ​ត្រឡប់មកកាន់​កម្ពុជាវិញ នៅរសៀលថ្ងៃនេះ

24-03-2016 09:31

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលា៤រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំនឹងដឹកនាំគណៈប្រតិភូត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ។

សូមជំរាបថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ (LMC) ជាលើកទី២ បន្ទាប់ពីប្រទេសចិន នៅឆ្នាំ២០១៨ ខាងមុខនេះ។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងទៅតាមសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ប្រជុំកំពូល ឡានឆាង-មេគង្គ លើកដំបូង (1st Lancang-Mekong Cooperation Leader’s Meeting-LMC) ត្រូវបានធ្វើឡើង នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ក្នុងនោះមានមេដឹកនាំប្រទេស៦ចូលរួម។ ប្រទេសទាំង៦នោះ រួមមានកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និង វៀតណាម៕