(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១នាក់ ជាសះស្បើយចំនួន ២១នាក់ និងស្លាប់ ១នាក់ សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
រដ្ឋបាលខេត្តរតនគិរី បានបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ត្រូវស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ។ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរីមានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៦៥០នាក់ ព្យាបាលជាសះស្បើយចំនួន ៥២៥នាក់ និងស្លាប់ចំនួន ៥នាក់៕