(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ ៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង២នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ៖