(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ គឺបានប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។
គ.ជ.ប បានបន្តថា ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនោះ មានសន្លឹកឆ្នោតបានការចំនួន១៧ ដោយពុំមានសន្លឹកឆ្នោតមិនបានការ និងខូចឡើយ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយបង្កើតក្រុងបូកគោ នៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖