(ភ្នំពេញ)៖ យុវជនម្នាក់បានបើករថយន្ត ជ្រុលទៅបុកចូលផ្ទះ ប្រជាពលរដ្ឋលក់ឥវ៉ាន់ចាប់ហួយ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ បណ្តាលឲ្យម្ចាស់ផ្ទះ ស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ រងរបួសត្រង់កែងជើង។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណ:អ្នកបើករថយន្ត បានធ្វើដំណើរតាមផ្លូវ ស្រាប់តែវ៉ាក់អើ ជាមួយរថយន្តមួយគ្រឿង នៅពីមុខ ក៏រេចង្កូត បណ្តាលឲ្យជ្រុលចង្កូត ទៅបុកចូកផ្ទះ​ប្រជាពលរដ្ឋ​តែម្តង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅដោះស្រាយ និងឲ្យភាគីរថយន្តសងទៅជនរងគ្រោះ ជាម្ចាស់ផ្ទះ៕