Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃស្អែក

24-07-2021 18:00

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប, ស្ថាប័ននេះ នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

* ទូរទស្សន៍ជាតិកម្ពុជា
* វិទ្យុជាតិកម្ពុជា
* គេហទំព័រ គ.ជ.ប www.nec.gov.kh
* កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News”
* Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត - National Election Committee
* Channel Youtube គ.ជ.ប ៕