(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីមនុស្សចំនួន ៦នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទាំង០៦នាក់ ក្នុងនោះស្រ្តីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម, ស្រ្តីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ, បុរសជនជាតិខ្មែរ អាយុ ៧៣ឆ្នាំ នៅភូមិស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់, បុរសជនជាតិខ្មែរ អាយុ ៨៣ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ, ជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ និងស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត៖