(តាកែវ)៖ អាជ្ញាធរស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងអាជ្ញាធរខេត្តព្រៃវែង ផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រភូមិខ្មែរឥស្លាម នៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលភូមិសាស្ត្រភូមិឥស្លាមនេះ ក្រោយមន្ត្រីសុខាភិបាលបានរកឃើញអ្នកភូមិវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ ដែលរស់នៅចំនួន២គ្រួសារ និងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖