(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤១នាក់ថ្មីបន្ថែមទៀត ដែលរកឃើញនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈការធ្វើតេស្តេហ័ស (Rapid Test) ខណៈជាសះស្បើយចំនួន២៨នាក់ និងស្លាប់ចំនួន១នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែកក្កដានេះ។
រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖