(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចំពោះមរណភាពឪពុករបស់លោក គឺឧបាសក ឆៃ គឹមឆន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសម្ដែងនូវការសោកស្ដាយជាទីបំផុតចំពោះមរណភាព ឧបាសក ឆៃ គឹមឆន ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលទទួលមរណភាព នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង១៥៖៣០ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនទាំងអស់ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឆៃ គឹមឆន បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា ឧបាសក ឆៃ គឹមឆន ឪពុករបស់ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ៕