Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តតាកែវ ផ្អាកអាជីវកម្មលក់ដូរនៅក្នុងផ្សារ និងតំបន់ជុំវិញផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩

24-07-2021 14:31

(តាកែវ)៖ អាជ្ញាធរខេត្តតាកែវ សម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារអង្គតាសោម និងបរិវេលាជុំវិញផ្សារទាំងអស់ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ចាប់ពីវេលាកម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារនេះ ក្រោយអាជ្ញាធររកឃើញថាតំបន់ទីតាំងផ្សារជាកន្លែងដែលមានការឆ្លងជំងឺកូវីដ១៩ បានបះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់។

ការសម្រេចបិទផ្សារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖