(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគល់សម្លៀកបំពាក់ការពារមេរោគចំនួន ១០០០កំប្លេ ប្រគល់ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
សម្លៀកបំពាក់ការពារមេរោគចំនួន ១០០០កំប្លេនេះ ត្រូវបានលោកស្រី ម៉ែន សំអន បានចាត់ក្រុមការងារទៅប្រគល់ជូននារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវសេចក្តី ត្រេកអរជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការយកចិត្តទុកដាក់ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ តទៅមុខដោយឥតរុញរា៕