(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី១ នៅប្រទេសចិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ លោក Arkady Vladimirovich Dvorkovich ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ដោយពិភាក្សាលើរបៀបវារៈចំនួន៥ចំណុច។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។

របៀបវារៈដែលបានលើកទៅជជែកក្នុងជំនួបរវាងមេដឹកនាំទាំងពីរ មានដូចជា៖
ទី១. គម្រោងដំណើរទស្សនកិច្ច សម្តេចតេជោ ទៅកាន់សហព័ន្ធរុស្ស៊ី នាខែឧសភា ឆ្នាំ២០១៦ ខាងមុខ
ទី២.បញ្ហាបំណុលក្នុងសម័យសង្រ្គាម
ទី៣. សំណើរបស់កម្ពុជាសុំចូលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization - SCO) និងសហភាពអឺរ៉ាស៊ី (Eurasian Union) ទី៤. ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ អាស៊ាន រុស្ស៊ី និង
ទី៥. ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ីជាដើម៕