(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចំពោះមរណភាពឪពុករបស់លោក គឺឧបាសក ឆៃ គឹមឆន។
តាមសារលិខិតរំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចក្រឡាហោម និងភរិយា សូមចូលរួមមរំលែកមរណទុក្ខជាមួយនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ដែលកន្លងមកបាតតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សម្តេច និងភរិយា បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ឆៃ គឹមឆន សូមឆាប់បានចាប់កំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ឧបាសក ឆៃ គឹមឆន ឪពុករបស់ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេក្រឡាហោម ស ខេង៖