(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ចំពោះមរណភាពឪពុករបស់លោក គឺឧបាសក ឆៃ គឹមឆន។
តាមសារលិខិតរំលែកទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ខ្ញុំនិងភរិយា មានសេចក្តីក្រៀមក្រំដ៏ក្រៃលែង ដោយបានទទួលដំណឹងថា ឧបាសក ឆៃ គឹមឆន ត្រូវជាឪពុក ជីតា បានទទួលមរណភាពនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
ការបាត់បង់ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុត ដែលបានបីបាច់ថែរក្សានិងផ្តល់ដំបូន្មានល្អៗ ធ្វើឲ្យកូន ចៅ បានក្លាយជាពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏មានសារសំខាន់របស់ប្រទេសជាតិ។
ក្នុងឱកាសដ៏រន្ធត់ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកមរណទុក្ខជាមួយឯកឧត្តម និងក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សុំឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ឆៃ គឹមឆន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមមបញ្ជាក់ថា ឧបាសក ឆៃ គឹមឆន ឪពុករបស់នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានទទួលមរណភាព នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៨ឆ្នាំ៕
ខាងក្រោមនេះជាសារលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖