(ភ្នំពេញ)៖ កម្លាំងសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ បានទទួលអំណោយពី ក្រុម ហ៊ុន LUCKYនិងក្រុមហ៊ុន LENG LARN នូវមួកសុវត្ថិភាពចំនួន៥០មួក និងអាវការពារសន្តិសុខសណ្តាប់ធ្នាប់ចំនួន៥០អាវ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌបានថ្លែងអំណអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនទាំងពីរដែលឧបត្ថម្ភមួកសុវត្ថិភាពនិងអាវការពារសន្តិសុខសណ្តាប់ធ្នាប់នេះជូនកម្លាំងសន្តិសុខរបស់ខ្លួន គោលបំណងបង្កើនការចូលរួមលើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមមូលដ្ឋានកាន់តែប្រសើរឡើង។
លោកបានកោតសរសើដល់មន្ត្រីសន្តិសុខទាំងអស់ដែលចេះគ្រប់ជំនាញហើយច្បាស់លាស់សមជាកងកម្លាំងសន្តិសុខការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដូចជា ជំនាញពន្លត់អគ្គិភ័យ ធ្វើចរាចរណ៍ ជួយសង្គ្រោះដល់ជនរងគ្រោះជួបបញ្ហាអ្វីមួយ ជួយដល់សិស្សានុសិស្សឆ្លងផ្លូវ និងចេះការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសង្កាត់ខណ្ឌផងដែរ៕