(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩៥នាក់ ជាសះស្បើយចំនួន ៩៨នាក់ ព្រមទាំងមានអ្នកស្លាប់ដោយសារជំងឺនេះ ២នាក់ទៀត។
រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តបាត់ដំបងបានរកឃើញអ្នកជំងឺចំនួន ២,៣០០នាក់ ព្យាបាលជាសះស្បើយចំនួន ១,៣៤២នាក់ ស្លាប់ចំនួន ២៧នាក់ និងកំពុងព្យាបាលចំនួន ៩៣១នាក់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖