(ភ្នំពេញ)៖ សិស្សវិទ្យាល័យ ព្រែកលៀប ម្នាក់បានចុះទៅលាងដៃនៅមាត់ទន្លេ ក៏បានរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់ នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមាត់ទន្លេ មុខវត្តបាក់ខែង ក្រុមទី៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិចំនួន ០៣នាក់ទៀត មានស្រី ០៣ និងប្រុសម្នាក់ ហើយបានចុះទៅមាត់ទន្លេទាំងអស់គ្នា ដើម្បីលាងដៃ ខណៈពេលនោះមិត្តស្រី ០៣នាក់ទៀតបានលាងដៃជើងរួចហើយ ក៏បាននាំគ្នាឡើងមកលើមាត់ច្រាំងវិញ ។
ចំណែកឯជនរងគ្រោះបាននិយាយប្រាប់មិត្តស្រីទាំង ០៣នាក់ថា អោយឡើងទៅមុនគេទៅ នៅពេលដែលមិត្តស្រីគេទាំង ០៣នាក់បានឡើងទៅដល់មាត់ច្រាំបានបន្តិច ស្រាប់តែបែបមកវិញ មិនឃើញជនរងគ្រោះតែម្តង ។
ក្មេងប្រុសដែលលង់ស្លាប់នោះ មានឈ្មោះ អែល ភក្តី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រៀននៅថ្នាក់ទី៨C1 នៅវិទ្យាល័យ ព្រែកលៀប មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ក្រោយពីកើតហេតុ បានឃើញក្រុមគ្រួសារ និងអ្នកជិតខាងមកជួយ ព្រមទាំងបានរាវរក តែពុំទាន់ឃើញនៅឡើយទេ៕
Posted by Fresh News Photo on Wednesday, March 23, 2016