Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី២ នៅតាមស្រុកក្រុងចំនួន៥ ក្នុងខេត្តកំពង់ចាម នឹងត្រូវបញ្ចប់ត្រឹមពាក់កណ្ដាល ខែសីហា

23-07-2021 12:53

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ និងនាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ច។

អំណោយរបស់រដ្ឋបាលខេត្ត ដែលលោកអភិបាលខេត្ត បានផ្ដល់ជូនដល់ក្រុមគ្រូពេទ្យយោធភូមិភាគ២ និងក្រុមគ្រូពេទ្យកងវិស្វកម្មក្រសួងការពារជាតិ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ដោយក្នុង ១ស្រុកទទួលបាន ៖ អង្ករចំនួន ២០០ គីឡូក្រាម, ម៉ាស់ចំនួន ១០.០០០ ម៉ាស់ ,មី ចំនួន ២០ កេស, អាល់កុល ចំនួន ៣ កេស , ជែល ចំនួន ៥ កេស, ទឹកសុទ្ធចំនួន ២០កេស។

សូមរំលឹកផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី២ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងស្រុកចំនួន៤ ក្រុង១ នឹងត្រូវបញ្ចប់យុទ្ធនាការនេះ នៅត្រឹមពាក់កណ្ដាល ខែសីហា ខាងមុខនេះ។ ចំណែកស្រុកចំនួន ៥ ទៀត កំពុងដំណើរការចាក់វ៉ាក់សាំង ដូសទី១ ជូនប្រជាពលរដ្ឋ៕