(ភ្នំពេញ)៖ ត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ១៣០០ កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ១៣ ក្នុងរាជធានីភ្នំពេញ រួចរាល់ហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩។
មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងនោះរួមមាន៖ ១៖ មន្ទីរពេទ្យគន្ធបុប្ផា, ២៖ មន្ទីរ ពេទ្យ មិត្ត ភាព កម្ពុជា -ចិន ព្រះ កុសុមៈ, ៣៖មន្ទីរពេទ្យកាល់ម៉ែត, ៤៖មណ្ឌល សុខភាព ផ្សារ ដើម ថ្កូវ ៥៖ មណ្ឌលសុខភាពស្ទឹងមានជ័យ,៦៖ មណ្ឌលសុខភាព ទួលគោក, ៧៖ មន្ទីរពេទ្យ កុមារ ជាតិ, ៨៖មណ្ឌលសុខភាព ឃ្មួញ, ៩៖មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, ១០៖មន្ទីពេទ្យបង្អែកចតុមុខ, ១១៖មណ្ឌលសុខភាព សាមគ្គី,១២៖ មណ្ឌលសុខភាព ព្រៃវែង និង១៣៖ មណ្ឌលសុខភាព បឹងធំ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៧បន្ថែមទៀត រួមមាន មណ្ឌលសុខភាព ជ្រោយចង្វារ មណ្ឌលសុខភាព ព្រែកឯង មន្ទីរពេទ្យបង្អែកអង្គស្នួល មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មណ្ឌលសុខភាព ពញាពន់ មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ និងមណ្ឌលសុខភាព ចាក់អង្រែ។
គួរបញ្ជាក់ថា បន្ថែមពីការបរិច្ចាគនេះ កន្លងមក យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាច្រើនម៉ឺនកេសដល់ស្ថាប័នផ្សេងៗ ហើយក៏នឹងបន្តបរិច្ចាគជាហូរហែបន្ថែមទៀត នាពេលខាងមុខ៕