Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តរតនគិរី បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ៤នាក់ និងជាសះស្បើយ១៤នាក់

23-07-2021 07:50

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត និងជាសះស្បើយចំនួន១៤នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តរតនគិរីបានឲ្យដឹងថា អ្នកជាសះស្បើយទាំង១៤នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័ក ដោយខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន៦៤៨នាក់, ព្យាបាលឲ្យជាសះស្បើយចំនួន៤៧៥នាក់ និងស្លាប់៤នាក់៕