(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៤នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌុលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជាសុីមត្បែងមានជ័យ ក្រុងព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៤០៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១៩៦នាក់ កំពុងសម្រាកព្យាបាលចំនួន ២០៩នាក់ទៀត និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕