(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨១១នាក់ ខណៈជាសះស្បើយ ៧៩៨នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩២លាន ៨៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៤ម៉ឺននាក់ និងជាសះស្បើយជាង ១៧៥លាន ៣៥នាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២០នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

៤៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.៣៥លាននាក់ ស្លាប់ជាង ១២.២ម៉ឺននាក់

៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ៦,៣៣៤,៣៧៨នាក់ (គិតត្រឹមថ្ងៃទី២១ ខែកក្កដា)

៦៖ ជនជាតិថៃម្នាក់ត្រូវបានរាយការណ៍ថា ស្លាប់ដោយសារបានចាក់វ៉ាក់សាំង Sinovac និង AstraZeneca លាយគ្នាសម្រាប់ដូសទី១ និងទី២

៧៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម ១លានដូសទៀត បានដឹកពីប្រទេសចិន មកដល់កម្ពុជារួចហើយ

៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,៦០០នាក់ទៀត និងអ្នកជំងឺ ៨៧នាក់ស្លាប់នៅក្នុង១ថ្ងៃ

៩៖ កម្ពុជា នឹងទទួលបានវ៉ាក់សាំង «ចនសុនចន» ១លានដូស ខណៈវ៉ាក់សាំង ៥លានដូស សម្រាប់ចាក់ឱ្យក្មេង និងយុវវ័យ មានរួចរាល់ហើយ

១០៖ WHO៖ «វីរុសបម្លែងថ្មី Delta រាតត្បាតចូលដល់ប្រទេស និងដែនដីចំនួន១២៤ហើយ នៅទូទាំងពិភពលោក»

១១៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ មិត្តភាពរវាងកម្ពុជា-ចិន ដូចដុំគុជមួយដុំ ដែលមិនអាចបំបែកបាន

១២៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ «១,៨៤២នាក់ក្នុង១ថ្ងៃ» ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈវីរុស Delta កំពុងរាតត្បាត

១៣៖ The Cambodia Daily ផ្សាយថា ការប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់ លោក សម រង្ស៉ី គឺជាល្បិចនយោបាយបំភាន់ភ្នែកប្រជាពលរដ្ឋ និងនាំអ្នកគាំទ្រទៅកាន់គ្រោះថ្នាក់ជាថ្មី

១៤៖ តៃវ៉ាន់បញ្ជាទិញវ៉ាក់សាំង ៣៦លានដូសទៀត ពីក្រុមហ៊ុន Moderna

១៥៖ ក្រសួងប្រៃសណីយ៍ រកឃើញក្រុមហ៊ុន Smart អនុវត្តខុសពីនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន និងបានផ្តាច់លេខពីអតិថិជនកំពុងប្រើលក់ឱ្យអ្នកផ្សេង

១៦៖ តើប្រជាជននៅតាមបណ្ដាប្រទេសលោកខាងលិច លែងចាំបាច់ត្រូវពាក់ម៉ាសហើយ មែនទេ?

១៧៖ ក្រសួងការបរទេស ប្រកាសពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១

១៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៥៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤១៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

១៩៖ ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO ដំណាក់កាលទី២

២០៖ ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ «២៥៦នាក់ក្នុង១ថ្ងៃ» ដែលជាតួលេខខ្ពស់មិនធ្លាប់មាន

២១៖ ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក, មនុស្សស្លាប់កើនដល់ ៣៣នាក់

២២៖ អតីតរដ្ឋមន្ត្រីវ័យក្មេងម៉ាឡេស៊ី ត្រូវតុលាការចោទប្រកាន់ពីបទកិបកេងលុយរបស់គណបក្ស Bersatu

២៣៖ ចិនច្រានចោលការលូកលាន់របស់អាមេរិក ចូលមកក្នុងវិវាទពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី

- ព័ត៌មាន Fresh News Plus

១៖ តារាបាល់ទាត់ល្បីៗ ត្រៀមបង្ហាញខ្លួនជាមួយជម្រើសជាតិឈុត U23 នៅ Olympic 2020

២៖ Clubhouse ប្រកាសអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាអាចចូលប្រើកម្មវិធីនេះបានដោយមិនចាំបាច់មានការអញ្ជើញ

៣៖ Hacker វ័យក្មេងអង់គ្លេសជាច្រើនរូបត្រូវបានចាប់ខ្លួននៅប្រទេសអេស្ប៉ាញពាក់ព័ន្ធករណីវាយប្រហារគណនីអ្នកនយោបាយជាន់ខ្ពស់ និង បុគ្គលល្បីៗជាច្រើននៅលើ Twitter

៤៖ កំពូលតារាក្បាច់គុន ឈិន ឡុង នឹងរៀបចំកម្មវិធី មហោស្រពភាពយន្តបែបវាយតប់ នាខែក្រោយ ខណៈភាពយន្តល្បីៗរបស់ចិន និងបរទេសជាច្រើនត្រៀមប្រកួត

៥៖ CAMSOC បន្ដយុទ្ធនាការចាក់វ៉ាក់ដល់បុគ្គលិក និងកម្មករ-កម្មការិនី ៦៤៩នាក់ទៀតនៅពហុកីឡដ្ឋានជាតិមរតកតេជោ

៦៖ គណៈកម្មាធិការអូឡាំពិក ២០២០ សម្រេចដកតំណែងប្រធានបើកកម្មវិធី មុន ១ថ្ងៃសម្ពោធជាផ្លូវការ!

៧៖ លេចធ្លាយដំណឹងផលិតកម្ម «Galaxy Navatra» បញ្ជាទិញ «Robot ១គ្រឿង» ពីប្រទេសអាឡឺម៉ង់ ដើម្បីសម្រួលក្នុងការផលិតបទចម្រៀង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)