(បន្ទាយមានជ័យ)៖ មនុស្សវិកលចរិកម្នាក់ បានយកភ្លើងដុតព្រៃ ហើយដេកបណ្តាលឲ្យឆេះពេញខ្លួនស្លាប់ យ៉ាងអាណោធអាធ័ម ដោយហេតុការណ៍នេះ កើតឡើងនៅម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅក្បែររបងសាលាស្រុកអូរជ្រៅ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនវិកលចរិកនេះ អាយុប្រមាណជា៣០ឆ្នាំ តែងតែដើរសុំបាយទឹកគេឯងហូប និងដើរតាមផ្លូវជាតិលេខ៥ តែមិនស្មានថាដុតព្រៃភ្លើងឆេះខ្លួនឯង រហូតស្លាប់បាត់បង់ជីវិត។
សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពនេះពុំមានអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ ហើយនៅក្បែរសពនោះមានដែកកេះ កញ្ចប់បាយ ដបទឹក និងមានក្រណាត់រុំពេញខ្លួនឯង ដោយយកដែកលួសចង់ជាប់រាងកាយ។
បន្ទាប់ពីកើតហេតុពលរដ្ឋបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានមកត្រួតពិនិត្យ និងបានយកសពទៅតម្កល់ទុកឯវត្តកូប ហើយអំពាវនាដល់បងប្អូនសព យកទៅធ្វើបុណ្យតាមប្រពៃណី៕