(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៤៧នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខP1615-F2&F3 មូលហេតុបណ្តាលមកពីមានរថយន្តដឹកដីបើកទាក់ដាច់ខ្សែ និងបាក់បង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) ចំនួន០១ដើម ដែលមានទីតាំងស្ថិតនៅ៖ ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១៩៖០០នាទី៕