(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការជាសះស្បើយរបស់អ្នកជំងឺកូវីដ១៩ ចំនួន១៤នាក់ ខណៈអ្នកឆ្លងថ្មី មិនមាននោះទេគិតត្រឹមល្ងាចនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងដែរថា ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្ត កំពុងបន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយករណីវិជ្ជមានកូវីដ១៩កន្លងមក ដើម្បីយកសំណាកវិភាគតាមបច្ចេកទេសសុខាភិបាល។
ដោយឡែក ចំពោះអ្នកជាសះស្បើយទាំង១៤នាក់នេះ ត្រូវបន្ដធ្វើចត្តាឡីស័កនៅផ្ទះ ឬទីកន្លែងស្នាក់នៅ ឬលំនៅឋាន និងតាមដានស្ថានភាពសុខភាពរៀងៗខ្លួនជាប់ជាប្រចាំ ករណីមានបញ្ហាត្រូវទំនាក់ទំនងមកក្រុមគ្រូពេទ្យ៕