(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាសម្ភារៈ និងថវិកាពីសប្បុរសជន ក្នុងគោលបំណងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះមានដូចជា ៖ ឧបករណ៍តេស្តរហ័សចំនួន ១,១១១ ដើម និងម៉ាសចំនួន ០៧កេសធំ អាវ PPE ចំនួន ៣ កេស ,អាល់កុលចំនួន ៣ កាន និងថវិកា ចំនួន ៧លានរៀល។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមនឹងបរិក្ខារពេទ្យ ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយលើការងារប្រយុទ្ធនឹងជំងឺនេះ។
ម្យ៉ាងទៀតអំណោយមនុស្សធម៌នាពេលនេះ ពិតជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង៕