(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកអំណោយជាប្រាក់ចំនួន ២២,០០០,០០០រៀល ជាអំណោយរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ថ្មីទៀត (ម្នាក់១លានរៀល) ដែលកំពុងសម្រាកព្យាបាលតាមផ្ទះ និង នៅមណ្ឌលព្យាបាលសាកាណា។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងឲ្យមន្រ្តីនគរបាលទាំង២២នាក់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង៕